ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន អញ្ជើញ ដល់ប្រទេស សិង្ហបុរី ដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:30 ល្ងាច អ្នកអាន 371

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ប្រទេសសឹង្ហបុរី (Singapore) ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតដែលមានរយៈពេល៣ថ្ងៃ (១៣-១៥ វិច្ឆិកា)។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។
ក្រៅអំពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោប្រមុខដឹកនាំនឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀតដូចជាៈ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ , កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ), កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត), និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២ ព្រមទាំងកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,172 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,993 នាក់