ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចៅហ្វាយ ខេត្តត្បូងឃ្មុំ ត្រូវបានដកហូត តំណែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 05:00 ល្ងាច អ្នកអាន 2613

ភ្នំពេញ៖លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី។
សូមជម្រាបថា មុនពេលតែងតាំងនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ បន្ទាប់ពីផ្លាស់ប្តូរមកពីខេត្តបាត់ដំបង។ ដោយឡែកលោក លី ឡេង ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យលោក ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា។
សម្រាប់ការប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,658 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,764 នាក់