ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកធំម្នាក់ នៅខេត្តសៀមរាប រំលោភយកដី ប្រឡាយរដ្ឋ ទាំងកំរោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:20 ល្ងាច អ្នកអាន 7465

ខេត្តសៀមរាប៖រឿងរ៉ាងនេះបានកើតឡើងតាំងពីឆ្នាំ២០០៨មកម្លេះ មានរយះពេល១០ឆ្នាំមកហើយដោយករណីដ៍រ៉ាំរ៉ៃនេះ ហាក់បីដូចជារឿងមួយតែងតំណាលថា (កូនកើតមុនឪ)។
លោកឈួន ហុក អតីតប្រធានមន្ទីអធិការកិច្ចទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា ត្រូវបានរងការចោទថារំលោភយកដីប្រឡាយរដ្ឋ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម ដោយមិនញញើតអ្វីទាំងអស់។នេះបើតាមការបញ្ជាក់របស់លោកសោម ចំរើន តាមបណ្ដាញសង្គមហ្វេបុក។
លោកសោម ចំរើន រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា
រឿងដីប្រឡាយនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់ផ្សាររាត្រី ដែលបានអូសបណ្លាយពេលជាង១០ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។
លោកសោម ចំរើន សង្ឃឹមថាអាចបញ្ចប់បានក្នុងពេលដ៍ខ្លីខាងមុខនេះ ដោយកន្លងទៅ សម្តេច ពិជ័យសេនា ទៀ បាញ់ និងលោកឃឹម ប៊ុនសុងអភិបាលខេត្ត និង មន្ត្រីពាក់ព័ន្ធបានឃើញនិងពិនិត្យផ្ទាល់នៅទីតាំងប្រឡាយដែលមិនទាន់បានដោះស្រាយនូវផលប៉ះពាល់។
លោកចំរើនបញ្ជាក់ថា ក្រុមគ្រួសារយើងខ្ញុំមិនដែលមានគំនិត បិទរឺលុបប្រឡាយនោះទេ គ្រាន់តែចង់បានការកំណត់ទំហំប្រឡាយឲ្យបានតូចរឺស្មើរទៅនិងប្រឡាយមេ ដើម្បីបង្រួមផលប៉ះពាល់មកលើក្បាលដីរបស់គ្រួសារយើងខ្ញុំតែប៉ុណ្ណោះ។
បើតាមលោកចំ រើន បញ្ជាក់យ៉ាងដូច្នេះថាការកំណត់ទំហំប្រឡាយធំប៉ុណ្ណាក៏មិនថាដែរព្រោះបំរើឲ្យសាធារណះ តែសូមឲ្យមានតម្លាភាពស្មើគ្នា ។ ក្នុងផែនទី
(157-158-159-183-640-613-876)មានព្រំជាប់នឹងប្រឡាយ ត្រូវមន្ត្រីLmab កំណត់យកសងខាងប្រឡាយមានន័យ50%+50% តែចម្លែកអី3ក្បាលដី(172-154-155)មន្រ្តីLmab កំណត់យក100%មកតែម្ខាង 155 របស់ខ្ញុំ?។ ទាំងនេះឆ្លុះបង្ហាញឲ្យឃើញថាមានភាពលំអៀងរបស់រដ្ឋអំណាច ហើយក៏ជាការផ្ទុយស្រលះពីការខិតខំប្រឹងប្រែងរបស់រាជរាដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការកំណែទំរង់ស៊ីជម្រៅក្នុងអណត្តិថ្មីនិតិកាលទី៦ ថ្មីៗនេះ។
ជាពិសេសផងដែរ សម្តេចសេនាពិជ័យ ទៀ បាញ់ ដែរធ្លាប់បានចុះដល់កន្លែងមានវិវាទរួមទាំងបានទទួលនូវការសំណូមពរសុំជួយដោះស្រាយ អំពីគ្រូសារយើងខ្ញុំនាថ្ងៃទី១៣ខែកិថុនាឆ្នាំ២០១៨ កន្លងមកហើយ តែមកដល់ពេលនេះពុំមានមន្ត្រីចុះមកដោះស្រាយនៅឡើយទេ។
ជុំវិញករណីនេះរដ្ឋសភាកម្ពុជា ជម្រាបមកក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លើសំណើររបស់ប្រជាពលរដ្ឋចំនួន១០នាក់ សុំជួយអន្តរាគមន៍ដោះស្រាយករណីកំណត់ទំហំប្រឡាយទឹកស្អុយ ប៉ះពាល់ដីកម្មសិទ្ថិរបស់ពួកគាត់ទំហំ៥ម៉គុណ៤៧ម៉ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ផងដែរ ប៉ុន្តែមិនមានមន្ត្រីរូបណាចុះមកដោះស្រាយឡើយ។

លោកចំរើន បន្តថាថ្ងៃមួយមានការចុះទិន្ន័យក្បាលដីជូនប្រជាពលរដ្ឋដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខ្ញុំក៏ប្រជាពលរដ្ឋម្នាក់ដែរតែមិនត្រូវបានចុះបញ្ជីដូចពលរដ្ឋដទៃឡើយ ព្រោះមន្ត្រីជំនាញ(Lmap)ពួកគាត់ប្រាប់មកគ្រួសារខ្ញុំថាបងចាំសិនទៅដីបងពាក់ព័ន្ធនិងប្រឡាយ។ បងសុំច្បាប់ដាក់លូរួចរាល់ពួកខ្ញុំនិងចុះបញ្ជីឲ្យបងកុំភ័យ ។ សំណើររបស់ខ្ញុំបានរត់ការឯកសារដាក់លូទៅខេត្តដោយរត់ទៅដល់ស្រុកក៏ស្រាប់តែមានដីការ អមលេខ ដអចុះថ្ងៃទី10/05/08របស់ខេត្តតាមពាក្យបណ្តឹងទប់ស្កាត់ថាខ្ញុំ (ចាក់ដីលុបប្រឡាយទៅវិញ)។
ក្រោយពីមានដីការអមរបស់សាលាខេត្តថាខ្ញុំលប់ដីប្រឡាយកាលថ្ងៃ10-05-08រួមក ថ្ងៃទី12-05-08មានក្រុមការងារចុះត្រួតពិនិត្យប្រឡាយតាមពាក្យបណ្តឹង ពេលនោះមន្ត្រីជំនាញបានបញ្ជាក់ថាខ្ញុំមិនបានចាក់លុបដូចពាក្យបណ្តឹងនោះទេ។ មន្ត្រីជំនាញសាធារណការ បានឲ្យខ្ញុំធ្វើច្បាប់ដាក់លូជ្រុងមានទំហំ2ម៉ែត្រ ខ្ញុំក៏បានរត់ឯកសារតាម ការណែរនាំរបស់ពួកគាត់ ភូមិ ឃុំ ស្រុក សាធារណការ បានរួចរាល់ តាំងឆ្នាំ២០០៨ តែដល់ទៅខេត្តបាត់ស្រមោលដល់សព្វថ្ងៃ។ ម៉្យាងទៀតពេលបិតផ្សាយបណ្តឹងតវ៉ារបស់ខ្ញុំ ក៏គេមិនដោះស្រាយឲ្យ។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺ ពីលោកឈួន ហុក បាននៅឡើយទេ រហូតមកដល់រសៀលថ្ងៃនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,297 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,156 នាក់