ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ប៊ុនរ៉ានី ចែកអំណោយ ជូនប្រជាពលរដ្ឋ ជិត២ពាន់គ្រួសារ នៅខេត្ដមណ្ឌលគិរី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:50 ល្ងាច អ្នកអាន 836

ភរិយា សម្ដេច ហ៊ុន សែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣១៣គ្រួសារបន្ថែមទៀត នៅខេត្ដមណ្ឌលគិរី។
ក្នុងនោះមានជនជាតិខ្មែរចំនួន ៧៤៦គ្រួសារ ជនជាតិព្នងចំនួន ៥៦៤គ្រួសារ និងជនជាតិឥស្លាមចំនួន ៣គ្រួសារ រស់នៅភូមិចំនួន១៤ សង្កាត់ចំនួន ៤ នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ធ្វើឡើងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។
សម្រាប់គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមរម្លឹកថា កាលពីថ្ងៃទី១៤វិច្ឆិកា ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន១៥ ឃុំចំនួន៣ នៃស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ដែលធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។
អំណោយក្នុងគ្រួសារនីមួយៗទទួលបាននូវ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏ទទួលបាន នូវក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលបន្ថែមទៀត ជាអំណោយរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្រាប់សិស្សានុសិស្សចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ២ក្បាល ប៉ិច១ដើម និងថវិកា១ម៉ឺនរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,973 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,079 នាក់