ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាស អភិបាល ខេត្តត្បូងឃ្មុំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 03:00 ល្ងាច អ្នកអាន 660

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាវត្តមាន ប្រកាសតែងតាំងអភិបាលខេត្តត្បូងឃ្មុំ ថ្មី ដោយលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ជានាយកខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា។
ពិធីនេះ ធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធជាយ៉ាងច្រើនទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,821 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,808 នាក់