ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ចូលរួមពិធីបិទ កិច្ចប្រជុំកំពូល អាស៊ាន លើកទី៣៣

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:00 ល្ងាច អ្នកអាន 233

នៅរសៀលថ្ងៃទី១៥ វិច្ឆិកា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅមជ្ឈមណ្ឌលសាន់តិច ប្រទេសសិង្ហបូរី។
ថ្ងៃនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាត្រូវបានបញ្ចប់ជាស្ថាពរនៅក្រោមពិធីបិទជាផ្លូវការជាមួយនឹងពិធីផ្ទេរនិងប្រគល់ដំណែងប្រធានអាស៊ានសម្រាប់ឆ្នាំ ២០១៩ ជូនទៅប្រទេសថៃធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥។
ឯឧ លី ស៊ានឡុង បានមានប្រសាសន៍វាយតម្លៃខ្ពស់ជូនចំពោះមេដឹកនាំអាស៊ានទាំងអស់ដែលបានបំពេញរយៈពេលមួយឆ្នាំមកនេះ គឺបានធ្វើនូវកិច្ចការជាច្រើនដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិក្នុងតំបន់ ពិសេស រួមគ្នាដោះស្រាយរាល់នូវបញ្ហាប្រឈមនានាក្នុងជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជាមួយបណ្តាប្រទេសក្រៅតំបន់ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។ ឯឧ នាយករដ្ឋមន្រ្តីសិង្ហបូរី ក៏បានវាយតម្លៃខ្ពស់ដែលសិង្ហបុរីបានខិតខំជំនះដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងការឈានទៅសំរេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ក្នុងពេលធ្វើជាម្ចាស់ផ្ទះកិច្ចនៃប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
ឯឧ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៩ ក្រោយពីបានទទួលញញួរនិមិត្តរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្នុងឆ្នាំ២០១៩ នៅប្រទេសថៃឲ្យទទួលបានជោគជ័យ។ ឯឧ បានគោរពយាង និងអញ្ជើញបណ្តាមេដឹកនាំអាស៊ានទាំងអស់ចូលរួមកិច្ចប្រជុំកំពូលឆ្នាំក្រោយនៅប្រទេសថៃដើម្បីផលប្រយោជន៍និងការរីកចម្រើនសម្រាប់តំបន់របស់យើងទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,916 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,775 នាក់