ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន នឹងមកដល់ភ្នំពេញម៉ោង១១ព្រឹកនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:50 ព្រឹក អ្នកអាន 244

 ព្រឹក ១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព។

«ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី ៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល។ ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺយើងត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរអោយទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ នៅឆ្នាំ ២០១៩ គឺប្រទេសថៃជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤។

តាមម៉ោងហោះហើរ ខ្ញុំនឹងទៅដល់ភ្នំពេញនៅម៉ោង ១១:០០ព្រឹកនេះ។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,934 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,793 នាក់