ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន បានមកដល់ ភ្នំពេញ ដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:15 ល្ងាច អ្នកអាន 276

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាពនៅព្រឹកថ្ងៃសុក្រ៩ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតនៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកាឆ្នាំ២០១៨។
តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ«ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» ឃើញថា ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព សម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន។
ប្រទេសជាសមាជិកអាស៊ានទាំងអស់បានពិភាក្សាលើប្រធានបទ និងបញ្ហាសំខាន់ៗ ក្នុងការសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដោយបង្កើននូវទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច ស្របតាមតម្រូវការបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ សមាជិកអាស៊ានក៏អបអរសាទផងដែរដល់ប្រទេសថៃដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ ២០១៩ ខាងមុខនេះ។
សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,239 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,098 នាក់