ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ស្លាប់នៅ សណ្ឋាគារ សូហ្វីតែល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:00 ព្រឹក អ្នកអាន 17060

ខេត្តសៀមរាប៖នគរបាលបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ នៅក្នុងសណ្ឋាគារ សូហ្វីតែល បន្ទប់លេខ ២៣១ នៅវេលាម៉ោងប្រហែល ១៦និង២០នាទីថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ។ ដែលស្ថិតនៅភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលបន្ថែមថាជនរងគ្រោះឈ្មោះ CARVALHAL REBELO ANTONIO ភេទ ប្រុស កើតឆ្នាំ ១៩៤៥ ជនជាតិ ព័រទុយហ្កាល់ កាន់លិខិតឆ្លងដែនលេខN៣៦១២៣៦ ជាភ្ញៀវទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ អប្សារា ស្នាក់នៅបន្ទប់លេខ២៣១ សណ្ឋាគារខាងលើជាមួយប្រពន្ធ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារជម្ងឺស្ទះសរសៃឈាមបេះដូង។សាកសពត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,168 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,027 នាក់