ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ ប្រកាស អភិបាល ខេត្តឧត្តរមានជ័យ ថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:20 ព្រឹក អ្នកអាន 560

នៅថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹកមិញនេះ នៅសាលាខេត្តឧត្តរមានជ័យ មានពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ថ្មីក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះលោក ប៉ែន កុសល្យ អតីតអភិបាលរងខេត្តត្បូងឃ្មុំត្រូវបានប្រកាសផ្ទេរមុខតំណែងមកជាអភិបាលខេត្តឧត្តរមានជ័យវិញ ជំនួសឯកឧត្តមសថាវី អភិបាលខេត្តចាស់ត្រូវផ្ទេរភារកិច្ចទទួលមុខតំណែងតួរនាទីជាអនុរដ្ឋលេខាធិការបំរើការនៅក្រសួងមហាផ្ទៃ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,093 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,952 នាក់