ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តសៀមរាប ចាប់អ្នកជួញដូរ គ្រឿងញៀន បាន៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:40 ព្រឹក អ្នកអាន 3033

ខេត្តសៀមរាប៖ការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងនៃ អធិការដ្ឋាននគរ បាលស្រុកប្រាសាទបាគង ចុះបង្ក្រាបករណីរក្សាទុក និងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖
១-ឈ្មោះ ឃន ខាន ភេទប្រុស ឆ្នាំកំណើត ១៩៩៨មុខរបរគ្មានទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀម រាប (រក្សាទុកនិងចាត់ចែង) (គ្មានសារធាតុញៀនក្នុងខ្លួន)២-ឈ្មោះ ឡុម សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរគ្មានទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀម រាប (រក្សាទុកនិងចាត់ចែង) (គ្មានសារធាតុញៀនក្នុងខ្លួន)៣-ឈ្មោះ លាង ឡូភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មានទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀម រាប (រក្សាទុកនិងចាត់ចែង) (គ្មានសារធាតុញៀនក្នុងខ្លួន)។
វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៣កញ្ចប់តូច ស្មើនឹងទំងន់០.៦ក្រាម ទាំងសំបក,ទូរស័ព្ទដៃចំនួន២គ្រឿង ។បញ្ចូនទៅសាលាដំបូងថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ។
គួបញ្ជាក់ថាហេតុការចុះបង្ក្រាបធ្វើនៅថ្ងៃព្រហស្បតិ៍០៨កើតខែកត្តិកឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៨វេលាម៉ោង០១និង០០ នាទី រំលងអធ្រាតនៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,952 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,811 នាក់