ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី៖ បញ្ជាឲ្យទប់ស្កាត់ ពលរដ្ឋ ទៅកាប់គ្រញូង នៅថៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:00 ល្ងាច អ្នកអាន 339

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមព្រំដែន ត្រូវតែទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលចូលទៅកាន់ប្រទេសថៃ ដើម្បីកាប់គ្រញូង តាមច្រករបៀងខុសច្បាប់។
សម្ដេច ស ខេង ក៏បានស្នើឲ្យភាគីថៃ កុំបាញ់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដោយខុសច្បាប់ ពោលត្រូវសហការ និងចាប់បញ្ជូនមកវិញតាមនីតិវិធីច្បាប់។

សម្ដេច បានថ្លែងយ៉ាងដូច្នេះថា «ច្រករបៀងមិនមែនជាច្រកស្របច្បាប់ទេ មួយថ្ងៃៗថៃចាប់បញ្ជូនមក៨០ ទៅ១០០នាក់ ខ្ញុំតាមមើលរាល់ថ្ងៃ នេះដោយសារតែគាត់ឆ្លងដែនខុសច្បាប់ អ្នកដែលឲ្យចេញចូល គឺមន្ត្រីការពារព្រំដែន ឬសមត្ថកិច្ច។ ធ្វើយ៉ាងណាត្រូវទប់ស្កាត់មិនឲ្យពលរដ្ឋលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងនៅទឹកដីថៃ»។
បន្ថែមពីនេះ សម្ដេចក៏គូសបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ មានព្រំដែន២២១គីឡូម៉ែត្រ ដូច្នេះសម្ដេចលើកទឹកចិត្តឲ្យកងកម្លាំងយោធា គ្រប់គ្រងច្រកព្រំដែនឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងឲ្យសម្រេចបានភាពជោគជ័យ និងធ្វើយ៉ាងណាឲ្យបានប្រយោជន៍ប្រជាជនទាំងពីរ។
ថ្លែងបែបនេះក្នុងឱកាសប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,392 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,251 នាក់