ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីមេគយ ខេត្តព្រៃវែង បើកដៃឲ្យឈ្មួញ ដឹកទំនិញ គេចពន្ធ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:40 ល្ងាច អ្នកអាន 401

ភ្នំពេញ៖មានការលើកឡើងថាលោក កាំង លាងប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានបើកដៃឲ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ យ៉ាងពេញបន្ទុក ដោយទំនងជាថ្នូរផលប្រយោជន៍។
តាមព័ត៌មានបានផ្សាយថា ដើម្បីបានលុយពីឈ្មួញក្រៅវិក័យបត្របង់ពន្ធចូលរដ្ឋ គឺលោក កាំង លាង រកគ្រប់វិធីសាស្ត្រ «បើមិនបង់លុយគឺចាប់ ឬឆែកឆេរ» សំដៅរំខានឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ខណៈគាត់បានក្តោបព័ត៌មានជុំ ស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកស៊ីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ហើយបង់មិនគ្រប់ចំនួនថែមទៀត, ទំនិញបង្កប់ ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីបង់លុយឲ្យលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខា ផង បង់អោយខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។ ក្នុងនោះលោក កាំង លាង បែកចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ លោក កាំង លាង អោយបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង តម្រូវអោយបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០មុឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាស៊ីន ប្រេងម៉ាស៊ីន សត្វក្រួច ។ល។ ពួកគេត្រូវបង់លុយអោយលោក កាំង លាង ប្រចាំខែជាក្បាលឡាននីមួយៗ ទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។
ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាស៊ីន ម៉ាស៊ីនដេរ កំណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏លោក កាំង លាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរ។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺលោក កាំង លាងប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,183 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,042 នាក់