ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច៖ ចាប់ពីឆ្នាំ២០១៩តទៅ ក្រសួងអប់រំ នឹងគ្រប់គ្រង កុមារពិការ គ-ថ្លង់កុមារកំព្រា ទាំងអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:20 ល្ងាច អ្នកអាន 286

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាចាប់ពីឆ្នាំ២០១៩តទៅ កុមារពិការ គ-ថ្លង់ និង កុមារកំព្រា ទាំងអស់ត្រូវបានដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា ហើយសម្តេចទាំងទ្វេ នឹងនៅតែឧបត្ថម្ភជួយចៅៗដដែល។ ចំពោះសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺនឹងផ្តល់វិភាគទាន ២០លានរៀលជារៀងរាល់ឆ្នាំដើម្បីជួយៗចៅ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើតកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសុវត្តិភាពប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាមកកាន់ទីក្រុងភ្នំពេញ។
ការថ្លែងបែបនេះនាពេលសម្ដេច និងភរិយាបានអញ្ជើញសួរសុខទុក្ខព្រមទាំងរៀបចំអាហារជូន កុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។ ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ បានធ្វើឡើងនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ នៅថ្ងៃអាទិត្យ១១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ព្រឹកមិញនេះ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចតេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ចំនួន ៦៩០នាក់ ក្នុងម្នាក់ទទួលបាន ឃីត១កញ្ចប់ (នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំពោះ លោគ្រូអ្នកគ្រូ និងបុគ្គលិក សរុបចំនួន ១៨៨នាក់ គឺក្នុងម្នាក់ៗ ទទួលបាន ឃីត ១កញ្ចប់(នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និថវិកាចំនួន ១០ម៉ឺនរៀល។
ទន្ទឹមនឹងនេះដែរ សម្តេចទាំងទ្វេបានផ្តល់ជូនសម្ភារៈដល់មណ្ឌលកុមារកំព្រាភ្នំពេញថ្មី, តាខ្មៅ, កូលាបទី៤ , ចំការមន និង មណ្ឌលកុមារកំព្រា ផ្កាម្លិះ នូវ មី ៥កេស, ត្រីខ ២កេស, ប៊ីចេង ២គីឡូក្រាម , ស្ករស ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស និងថវិការចំនួន ២លានរៀល។ ចំពោះ មណ្ឌលកុមារកំព្រា គ-ថ្លង់ ច្បារអំពៅ មាន មីចំនួន ២០កេស, ត្រីខ ៥កេស, ប៊ីចេង ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស និងថវិកាចំនួន ៣លានរៀន៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,967 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,826 នាក់