ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ្វេប៊ុក៖ ទម្លាយរឿងអាស្រូវ ស្នងការខេត្តកំពង់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1579

ភ្នំពេញ៖ហ្វេប៊ុកមួយបានបង្ហោះទម្លាយរឿងអាស្រូវរបស់ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ ជុំវិញភាពមិនប្រក្រតីក្នុងការដឹកនាំ។
ខាងក្រោមនេះជាសារទាំងស្រុងរបស់អាខោនហ្វេប៊ុកមួយឈ្មោះ(Oun Roth'Small ) ដែលបានបង្ហោះចែកចាយ៖

បែកធ្លាយសារសម្លេងរបស់ស្នងការនគរបាលខេត្តកំពង់ធំគម្រាមទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការមិនចាត់ការសំណុំរឿងព្រហ្មទណ្ឌដោយអយុត្តិធម៌បំផុត។
យើងខ្ញុំជាមន្រ្តីតូចតាចម្នាក់ដែលជាមន្រ្តីប៉ូលីសនៅខេត្តកំពង់ធំ មានការមិនពេញចិត្តចំពោះទង្វើដ៏អាក្រក់របស់លោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
សព្វថ្ងៃស្នងការរូបនេះមិនដូចកាលនៅជាស្នងការរងពីមុននៅទេ ក្រោយពីគាត់បានឡើងកាន់ជាស្នងការនគរបាលខេត្តកំពង់ធំមួយរយៈមក គាត់បានធ្វើបាបកូនចៅគ្រប់ទិសទី តាមស្រុកនានាក្នុងខេត្តកំពង់ធំ ក៏ដូចជាស្នងការរងផ្សេងៗទៀតនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ប្រធានការិយាល័យគ្រប់ជំនាញ គាត់តែងតែធ្វើបាបគេគ្រប់ៗគ្នា។ សព្វថ្ងៃនេះនៅតែផ្ទុះដូចគ្រាប់ប៉ាក់រម៉ាណូនោះអញ្ចឹង ដើរឈ្លោះរករឿងគ្រប់ស្នងការរង ប្រមាថគម្រាមដកដំណែងគេគ្រប់ម៉ោង កូនចៅចង់លែងធ្វើការអស់
ហើយ។ ប៉ូលីសដែលមានជំនាញធ្វើការគាត់មិនប្រើឱ្យធ្វើការទេ គឺគាត់ប្រើតែបងប្អូនកូនក្មួយរបស់គាត់តែប៉ុណ្ណោះ និងអោយកូនក្មួយរបស់គាត់ដើរយកលុយគេគ្រប់កន្លែងធ្វើអាជីវកម្មផ្សេងៗ។ បង្ខំឱ្យអធិការក្រុង ស្រុក អោយប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព បង្ខំអោយទិញឡានដាក់តាមស្រុក បើទិញមិនបានគម្រាមដកដំណែងចោល ទុកអោយអ្នកមានលទ្ធភាពគេធ្វើវិញ ។ បើនិយាយពីបទល្មើសវិញ លោកស្នងការរូបនេះ បានប្រើអោយកូនក្មួយរបស់គាត់ ចាំរាប់ក្បាលឡាន ដែលឆ្លងកាត់ខេត្តកំពង់ធំក្នុងមួយឡានៗទារចន្លោះពី២០ ទៅ៥០$ ទៅ១០០$ជាដើម គ្មានខ្លាចអ្នកណាឡើយ។ ចំពោះសកម្មភាពរបស់លោកស្នងការនៅកន្លែងណា កូនចៅស្អប់ខ្ពើមនៅកន្លែងនោះ មិនដូចមេមុនចេះស្រឡាញ់កូនចៅនោះទេ ។ ជាក់ស្ដែងរឿងថ្មីៗនេះ គាត់បានអោយអ្នកជំនិតរបស់គាត់ដើរប្រមូលលុយគេរឿងចូលក្របខណ្ឌប្រលងប៉ូលីស ដោយទារក្នុងមួយនាក់ៗ យក១០,០០០(ដុល្លារ) ជាង ផ្អើលពេញខេត្តកំពង់ធំ។
ការលើកឡើងខាងលើនេះបើអស់លោកមិនជឿទេ សុំដាក់កម្លាំងដោយសម្ងាត់ស៊ើបអង្កេតមើលចុះដឹងការពិតហើយ ។
ឧទាហរណ៍ដូចករណីខ្សែអាត់សម្លេងដែលគេបង្ហោះតាមបណ្ដាញសង្គមនោះស្រាប់ គឺពុករលួយដល់កំពូល និងករណីចាក់សាបនៅមុខអង្គភាពអញ្ចឹង គឺបង្ខំអោយកូនចៅចេញលុយផ្ទាល់ខ្លួន ដែលគ្នាមានប្រាក់ខែបន្តិចបន្តួចតែប៉ុណ្ណោះ ក៏ព្រោះតែមុខមាត់ខ្លួនឯង ម្យ៉ាងទៀតឧស្សារជប់លាងហើយអោយកូនចៅចេញលុយទាំងអស់ និងពេលប្រមូលបានលុយក្នុការជប់លាងនេះខ្លួនបែជាយកទុកហោប៉ៅខ្លួនឯងទៅវិញ ធ្វើឱ្យកូនចៅខ្លះគេដឹងរឿងនេះ គេមិនចូលរួម ជាពិសេសមានមន្រ្តីមួយចំនួនដែលជាមិត្តជិតស្និទ្ធនិងគាត់ដែលបានជួយជ្រុំជ្រែងមកធ្វើស្នងការនេះ ក៏បានរាយការណ៍ទៅថ្នាក់លើ ហើយដកគ្នាទៅបញ្ឈរជើងនៅក្រសួងរហូតមកដល់សព្វថ្ងៃ។តែចំពោះកូនចៅដែលជាជំនិតរបស់គាត់វិញ ទោះមានរឿងប៉ុណ្ណាក៏ដោយក៏គាត់ប្រាប់ថ្នាក់លើថាល្អដែរ ដូចជាលោកអធិការសន្ទុកឈ្មោះ ពេជ្រ ថាល់ ដែលគេប្ដឹងពេញខេត្តកំពង់ធំ ក៏គាត់នៅតែថាល្អដែរ។
សូមអោយអគ្គស្នងការមេត្តាពិនិត្យលើទង្វើដ៏អាក្រក់របស់បុគ្គលនេះឡើងវិញផង។
សូមអោយអង្គភាពប្រឆាំងអំពើពុករលួយ និងខាងតុលាការមេត្តាបើកការស៊ើបអង្កេតករណីនេះផង ព្រោះបុគ្គលនេះថ្នាក់លើដាក់មកចូលអោយធ្វើការ តែគាត់មិនចេះធ្វើអីទេ ចេះតែអែមអប និងធ្វើបាបតែកូនចៅក្រោមឱវ៉ាទតែប៉ុណ្ណោះ នេះក៏ព្រោះតេដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍អ៊ុក កុសល បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ តាមប្រព័ន្ធតេឡេក្រាម ថា៖ការចុះបែបនេះគឺជាការវាយប្រហារ មួលបង្កាច់ដើម្បីធ្វើ អោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បើក្នុងកិច្ចការងារ ត្រូវរាយការណ៌ទៅថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៌សន្តិបណ្ឌិតអគ្គស្នងការ ដោយជាក់លាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,578 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,437 នាក់