ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្ដឹងភរិយា មេប៉ូលិស ស្រុកសូទ្រនិគម ទារសំណង$១ម៉ឺន ករណី ចាក់សោរផ្ទះបង្ខាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:15 ល្ងាច អ្នកអាន 4531

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសម្រេចប្ដឹងភរិយាអធិការ ស្រុកសូទ្រនិគម ទៅស្ថាប័នតុលាការ ខេត្តសៀមរាប នឹងទាមទារសំណងមួយម៉ឺនដុល្លារ ដោយចោទថា ភរិយាអធិការនគរបាលស្រុកសូទ្រនិគម រូបនេះនាំសមត្ថកិច្ចទៅចាក់សោរផ្ទះបង្ខាំង មិនឲ្យម្ចាស់ចេញចូល។

ជនរងគ្រោះក្នុងរឿងរាងខាងលើមានឈ្មោះបេន ផាន់ណា ភេទស្រី ឆ្នាំកំណើត១៩៨៤ ទីលំនៅភូមិអាសីច្រក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

បើយោងតាមបណ្តឹងរបស់ឈ្មោះបេន ផាន់ណា ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ដែលបានចុះលេខចូលដោយស្ថាប័នតុលាការ អង្គភាពសៀមរាបប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា សុំប្តឹងឈ្មោះផល មាលាផល ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពីបទគំរាមកំហែងថាចាប់នាងខ្ញុំដាក់គុក,ចាក់សោរហាងនាងខ្ញុំមិនឲ្យប្អូនស្រីចូលដេក ដោយនាំសមត្ថកិច្ច៣នាក់ទៅអមជាមួយ,និងបង្ខិតបង្ខំឲ្យនាងខ្ញុំធ្វើលិខិតអះអាងធានាថាការគាត់ចាក់សោរហាងខ្ញុំប្រព្រឹត្តិនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នោះ មានការអនុញាត្តិពីរូបខ្ញុំទៅវិញ។

ខ្លឹមសារបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៨ឈ្មោះផលមាលាផលនិងប្តីរបស់គាត់ បានទៅសួរនាំប្អូនស្រីនាងខ្ញុំឈ្មោះម៉ៅ ណែត ពីរឿងជំពាក់ប្រាក់។ក្រោយពេលសាកសួរឈ្មោះផល មាលាផល និយាយថាបើគ្មានលុយសងទេ នាងត្រូវធ្វើលិខិតប្រគល់ឥវ៉ាន់ក្នុងហាងទាំងអស់ឲ្យទៅគាត់។ក្នុងគ្រាដែលប្អូននាងខ្ញុំឈ្មោះម៉ៅ ណែត មិនព្រមធ្វើ នៅរសៀម៉ោង២ ថ្ងៃដដែលឈ្មោះផល មាលាផល ក៏នាំប៉ូលិសចំនួន៣នាក់ យកសោរទៅចាក់ហាងរបស់នាងខ្ញុំហើយនិយាយថាបើមិនសងលុយទេ នឹងឲ្យប៉ូលិសវាយខ្នោះ។

ខ្លឹមសារបណ្តឹង បញ្ជាក់ទៀតថា ដោយប្អូនស្រីឈ្មោះម៉ៅ ណែត ភ័យពេកក៍ហៅឈ្មោះឈុំ ស៊ីម៉ុន ឲ្យមកជួយ ប៉ុន្តែក្រុមប៉ូលិសនៅតែចាក់សោរដដែលទោះបីឈ្មោះ ឈុំស៊ីម៉ុនខំជួយយ៉ាងណាក៍ដោយ។ ក្រៅពីធ្វើសកម្មភាពខាងលើ ឈ្មោះផល មាលាផលនិងប្តីគាត់ បានបង្ខំអោយនាងខ្ញុំធ្វើលិខិតអះអាងថា ព្រមអោយពួកគាត់(ប្តីប្រពន្ធ) ចាក់ សោរហាងនាងខ្ញុំ និងនាំនាងខ្ញុំអោយទៅប្តឹងឈ្មោះឈុំ ស៊ីម៉ុន ថាជាអ្នកចាក់សោរធ្វើបាបប្អូនស្រីនាងខ្ញុំទៅវិញ។

ខ្លឹមសារបង្ហាញទៀតថា នៅក្នុងរឿងនេះនាងខ្ញុំប្តឹងសុំអោយតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងប្តឹងទាមទារសំណងជម្ងឺចិត្តចំនួន១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនរងគ្រោះឈ្មោះបេន ផាន់ណា បានប្តឹង ឈ្មោះផល មាលាផល ទៅតុលាការខេត្តសៀមរាប ហើយសង្ឃឹមថាតុលាការ និងបើកការស៊ើបអង្កេតហើយផ្តល់យុត្តិធម៌ដល់រូបនាង ជាក់ជាមិនខាន៕SR

ឈ្មោះផល មាលាផល

ឈ្មោះបេន ផាន់ណា

ឈ្មោះម៉ៅ ណែត

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,871 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,730 នាក់