ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មួញទម្លាយឯកសារ ឈ្មួញបង់លុយ ឲ្យមេគយ ខេត្តព្រៃវែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 346

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មានតាមអេឡិចត្រូនិចមួយចំនួនបានធ្វើការចេញផ្សាយ ពីទង្វើមិនប្រក្រតីរបស់ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក កាំង លាង ជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងអគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា ពិនិត្យនូវភាពអសកម្មឡើងវិញ។

បើតាមគេហទំព័របានផ្សាយថាប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក កាំង លាងទំនងត្រូវរូវជាមួយឈ្មួញ អាចតម្រូវឲ្យឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ ទាំងអស់។ដោយឈ្មួញទាំងនោះទំនងរកស៊ីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ហើយបង់មិនគ្រប់ចំនួនថែមទៀត, ទំនិញបង្កប់ ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។

បើយោងតាមព័ត៌មានដដែលថាករណីនេះអាចបង់លុយឲ្យលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង និងទំនងបង់អោយខាងសាខា ផង បង់ឲ្យខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។

ក្នុងនោះព័ត៌មានបន្ថែមថាលោក កាំង លាង បែកចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ លោក កាំង លាង អាចឲ្យបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង អាចឲ្យបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០ម៉ឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏អាចឲ្យឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់ដដែល។

ដោយឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាស៊ីន ប្រេងម៉ាស៊ីន សត្វក្រួច ។ល។ ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាស៊ីន ម៉ាស៊ីនដេរ ក្រណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏ទំនងជៀសមិនផុតពីការបង់លុងឲ្យលោក កាំង លាងដែរ។ពាក់ព័ន្ធករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,966 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,825 នាក់