ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នេះមុខចោរលួចចាប់ស្វា នៅតំបន់អង្គរ ឃាត់បាន៤នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:30 ល្ងាច អ្នកអាន 6786

ខេត្តសៀមរាប៖មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីសង្ស័យចាប់សត្វស្វានៅតំបន់អង្គរ។

មន្ត្រីអាជ្ញាធរអប្សរាបានឲ្យអង្គភាពសៀមរាបប៉ុស្ដិ៍ ដឹងនៅមុននេះបន្តិចថានៅគោលដៅប្រាសាទភ្នំបាខែង នៅចំណុចប្រាសាទបក្សីចាំក្រុងនាថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០១៨នៅវេលាម៉ោង៥និង១៥ល្ងាចម្សិលមិញមានករណីចាប់សត្វស្វាដាក់ក្នុងរថយន្តចំនួន១ក្បាលជនសង្ស័យមានគ្នាចំនួន៤នាក់ដោយប្រើប្រាស់រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ២AJ៩២៦៤។

ជនសង្ស័យទាំង៤នាក់ ១ឈ្មោះ មា សុរិន ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នភូមិត្រពាំងដំរី ឃុំខ្នាក្នុង ស្រុករំដួល ខេត្តស្វាយរៀង តៃកុងឡាន មុខរបរធ្វើស្រែ។
២ឈ្មោះ ណា ដែត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិឃុំជាមួយគ្នា មុខរបរធ្វើស្រែ (ម្ចាស់ឡាន)។
៣ឈ្មោះ ម៉ឹង ភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ (រួមដំណើរ)ជាមួយ។
៤ ឈ្មោះ យ៉ុន ជា ភេទស្រី អាយ២៧ឆ្នាំ មុខរបរធ្វើស្រែ (រួមដំណើរ)។

បើតាមន្ត្រីដដែលថាជនសង្ស័យបានបញ្ជូនទៅនគរបាលបេតិកភ័ណ្ឌរួចរាល់ហើយដើម្បីអនុវត្តតាមវិធី។
តាមប្រភពបានឲ្យដឹងថាករណីនេះទំនងក្រុមជនសង្ស័យបានមកដាក់អន្ទាក់ចាប់ស្វា ដោយប្រើវិធី ដាក់ចំណី ចូលឃ្លុបឡានចំហរ ខាងក្រោយ នៅពេលដែលស្វាចូលច្រើន ពួកគេនឹងទម្លាក់ឃ្លុបបិត ហើយបើកឡានចេញភ្លាម....ប៉ុន្តែ ដោយសារ១រយៈចុងក្រោយ នេះ ចំនួនស្វាតាមផ្លូវចូលប្រាសាទនានាបានថយចុះ វាជាហេតុ ឲ្យខាងអាជ្ញាធរអប្សរា ពិចារណានិងរកវិធីទប់ស្កាត់ចាប់ចោរនោះ....ចំពេលល្ងាចថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញក៏មានឡានសង្ស័យមកឈប់ ចំហរក្តិតទ្វាក្រោយ ដើម្បីឲ្យស្វាចូលស៊ីចំណីភ្លេចខ្លួន គេក៏ទម្លាក់ឃ្លុបចុះ ហើយបើកចេញភ្លាម តែលើកនេះ ពួកគេត្រូវកម្លាំង អប្សរា បោះដៃ ដេញតាមភ្លាមៗតែម្ដង។
ជុំវិញករណីនេះប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងដែលអាជ្ញាធរអប្សរាបានវែកមុខក្រុមបំផ្លាញសត្វស្វានៅតំបន់អង្គរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,153 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,012 នាក់