ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រំលោភក្មេងអាយុ៥ឆ្នាំ ត្រូវបានចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 551

ខេត្តព្រះវិហារ៖ថ្ងៃអាទិត្យ ១១ កើត ខែ កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ផន សុខេ ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ ត្រូវជាម្តាយជនរងគ្រោះ រស់នៅភូមិ ម្រាក ឃុំ ទួលគ្រើល ស្រុក ប្រសាទបាល្ល័ង្គ ខេត្ត កំពង់ធំ បានប្តឹងទៅលើឈ្មោះ ហង្ស សាវុធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ សន្តិសុខ រស់នៅ ភូមិ អូរពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថាបានចាប់រំលោភសេពសន្ថវះលើកូនស្រីរបស់គាត់ ឈ្មោះ ទ ច ណ ភេទ ស្រី អាយុ ០៥ ឆ្នាំ មុខរបរ ក្នុងបន្ទុក កាលពីថ្ងៃ អាទិត្យ ១១ កើត ខែ កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ១៥ នាទី នៅចំណុចដេប៉ូ៣ ស្ថិតនៅភូមិ អូរពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ
ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចយើងបានកោះហៅជនសង្ស័យឈ្មោះ ហង្ស សាវុធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មកធ្វើការសាកសួរបំភ្លឺ សាម៉ីខ្លួនបានឆ្លើយសារភាពថាពិតជាបានចាប់រំលោភសេពសន្ថវះទៅលើជនរងគ្រោះពិតប្រាកដមែន ។បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,179 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,038 នាក់