ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សៀមរាប! ចិនបើកឡាន បុករ៉ឺម៉កស្លាប់ម្នាក់ បន្តបុកម៉ូតូ២គ្រឿងទៀត របួសធ្ងន់ស្រាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 7343

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដោយសារជនជាតិចិនបើករថយន្តក្នុងស្ថានភាពស្រវឹងស្រាបុកចំពេញទំហឹង។នេះបើតាមមន្ត្រីជំនាញនគរបាលចរាចរណ៍ខេត្តសៀមរាបបានអះអាង។
ប្រភពបានរាយការណ៍ថានៅជាងម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨មុននេះពីរថ្ងៃមានករណីគ្រោះថ្នាក់ចរចារណ៍មួយដែលបានកើតឡើងនៅស្តុប សាលារៀនគ្រួស ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្ករដោយជនជាតិចិន បណ្តាលអោយអ្នកបើករ៉ឺម៉ក ដែលគាត់បើកទៅទិញបន្លែនៅផ្សារលើបានស្លាប់ភ្លាមៗ។ ដោយរថយន្តបង្ករបន្តទៅបុក ម៉ូតូ០១៥ មួយគ្រឿងទៀត រងរបួសធ្ងន់ និងបន្តទៅបុក ផាស់អ័ប មួយគ្រឿងទៀត រងរបួសស្រាល។
បើតាមលោកវរសេនីយ៍ឯកជឹម សុវណ្ណ នាយការិយាល័យនគរបាល ចរាចណ៍ នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់អង្គភាព សៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃពុធនេះថា ពិតជាមានគ្រោះថ្នាក់ចរាចណ៍បែបនេះមែន។លោកថាជុំវិញករណីនេះនគរបាលជំនាញកំពុងតែកសាងសំណុំរឿង បញ្ជូនជនជាតិចិនដែលបានបង្ករឲ្យមានអ្នកស្លាប់និងរបួសនោះទៅស្ថាប័នតុលាការហើយ។ លោកថាជនជាតិចិនរូបនោះស្រវឹងស្រាផងដែរ។
ទោះយ៉ាងណាលោកមិនបានបញ្ជាក់អំពីអត្តសញ្ញាណឈ្មោះជនជាតិចិននិងជនរងគ្រោះនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,335 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,194 នាក់