ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម នៅខេត្តសៀមរាប ឪពុកកាប់សំលាប់ កូនបង្កើត រួចអូសសាកសព ទម្លាក់ក្នុងស្រះទឹក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:50 ល្ងាច អ្នកអាន 13573

ខេត្តសៀមរាប៖មន្ត្រីស្រុកជីក្រែងបានរាយការណ៍ថា បុរសម្នាក់ត្រូវបានឪពុកកាប់សំលាប់ រួចអូសយកសាកសពទៅទម្លាក់នៅក្នុងស្រះទឹក។ ក្រោយធ្វើសកម្មភាព បានរត់គេចខ្លួច។
ជនរងគ្រោះឈ្មោះស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាជន(វិកលចរឹក) សសៃប្រាសាទ។
ហេតុការណ៍បានកើតឡើងនៅពីម៉ោង១និង៣០នាទីយប់ ចូលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨ នៅនិងផ្ទះជនរងគ្រោះភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថានៅម៉ោង ៨និង៣០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨ បានទទួលព័ត៌មានពីថាមានករណីសម្លាប់មនុស្ស សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នៅភូមិព្រីង ឃុំជីក្រែង ដើម្បីស្រាវជ្រាវ។
តាមសាក្សីបានឲ្យដឹងថា ឈ្មោះស៊ិន ធុល ភេទប្រុស អាយុ៥៥ឆ្នាំ បានកាប់ និងវាយ កូនរបស់ខ្លួនដូចឈ្មោះខាងលើនៅចំណុច លើថាសជណ្តើរផ្ទះរបស់ខ្លួន រួចហើយអូស ជនរងគ្រោះទៅខាងក្រោយផ្ទះបាត់។លុះដល់ម៉ោង ២យប់ ក្នុងថ្ងៃដដែលឈ្មោះស៊ិន ធុល និងប្រពន្ធ ឈ្មោះស៊ិន ឈន់
ដែលត្រូវជាឪពុកម្តាយជនរងគ្រោះ បានចាកចេញពីផ្ទះតែម្តង។
ចំពោះសាកសពបានរកឃើញនៅក្នុងទឹកស្រះក្រោយផ្ទះកើតហេតុ នៅវេលាម៉ោង
១០និង៣០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨ នៅលើ សាកសពឃើញស្នាមកាប់និងកាំបិតត្រូវមួយកន្លែងត្រង់លើត្រចៀកខាងឆ្វេង និងលើក្បាលហើមជាំ ។ ករណីនេះមុខសញ្ញាសង្ស័យគឺឪពុកបង្កើតឈ្មោះ ស៊ិន ធុល អាយុ៥៥ឆ្នាំដែលខឹងនិងកូន ធ្វើសកម្មភាព ចង់ដុតផ្ទះបំផ្លាញទ្រព្យក្នុងផ្ទះ ថែមទាំងវាយឪពុកម្តាយជាច្រើនលើកកាលពីកន្លងមក។ពេលនេះសមត្ថកិចកំពុងបន្តនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,105 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,964 នាក់