ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់.ចងករសម្លាប់ខ្លួន. នៅក្រុងសៀមរាប ទំនងប្រចណ្ឌ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:50 ល្ងាច អ្នកអាន 10771

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសម្រេចចិត្តចងករបញ្ចប់ជីវិត ដោយខ្លួនឯងនៅក្នុងបន្ទប់ជួល ទំនងមានវិបត្តិប្រចណ្ឌនឹងបុរសម្នាក់ទៅនឹងប្រពន្ធដើមរបស់គេ។នេះបើតាមមន្ត្រីនគរបាលមូលដ្ឋានបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះ។

មន្ត្រីនគរបាលបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង៣ទៀបភ្លឺ ដោយបានទទួលព័ត៌មានពីឈ្មោះ មុំ ស៊ុយ ភេទប្រុសអាយុ៤១ឆ្នាំ ជាអ្នកជិតខាងកន្លែងកើតហេតុក្រុមទី៧ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថាមានអ្នកជួលបន្ទប់ជិតផ្ទះគាត់ឈ្មោះ សុត ហែម ហៅក្រៅល័ក្ខ ភេទស្រី អាយុ២៣ ឆ្នាំបានធ្វើអត្តឃាត ចងករកាលពីម៉ោង២រំលងអាធ្រាតមុននេះបាត់ហើយ។

ក្រុមមន្ត្រីការិយាល័យបច្ចេកទេស ចុះមកពិនិត្យសាកសពឃើញថាជនរងគ្រោះបានចងករដោយខ្លួនឯងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។ បើតាមមន្ត្រីនគរបាលដដែលបញ្ជាក់ថាករណីនេះអាចជនរងគ្រោះមានវិបត្តិផ្លូវចិត្តប្រចណ្ឌដោយមុនកើតហេតុទំនងជនរងគ្រោះផឹកសុរា និងមានមុខរបរធ្វើការនៅពេលយប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,964 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,823 នាក់