ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

យោធាម្នាក់ ដេកស្លាប់ ក្នុងរោងពុម្ព ខោអាវ យីហោ យន់ណា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 04:45 ល្ងាច អ្នកអាន 872

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាបបានរាយការណ៍ថាបុរសម្នាក់បានដេកស្លាប់នៅកន្លែងបុគ្គលិកដេកក្នុងរោងពុម្ពខោអាវយឺត យីហោ យន់ណា។ ហេតុការណ៍បានកើតឡើងនៅម៉ោង១២និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

មន្ត្រីអាជ្ញាធរបានបន្ថែមថាជនរងគ្រោះឈ្មោះ សេង សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បើតាមការបំភ្លឺរបស់ប្រពន្ធសពមានឈ្មោះ តេង ស្រី ភេទស្រី អាយុ៣៨ឆ្នាំ ជាបុគ្គលិករោងពុម្ពខោអាវខាងលើ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះខាងលើជាប្តីខ្លួនកើតមានជម្ងឺបេះដូងរីក និងហើមសួតរុះធ្ងន់ធ្ងរ ធ្លាប់បានដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែបានចេញពីពេទ្យវិញនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨រួចបានទៅស្នាក់នៅកន្លែងធ្វើការជាមួយខ្លួនខាងលើជុំគ្នា។សមត្ថកិច្ចបានបញ្ជាក់ថាក្រោយចុះពិនិត្យសាកសពជនរងគ្រោះបានដេកស្លាប់ដោយសារជំងឺពិតប្រាកដមែនមិនពាក់ព័ន្ធទៅរឿងឃាតកម្មផ្សេង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,518 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,377 នាក់