ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ការរំដោះ ប្រជាជន ពីភ្លើងសង្គ្រាម គឺយកជីវិត ធ្វើជាដើមទុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:50 ល្ងាច អ្នកអាន 135

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថាការតស៊ូរំដោះប្រទេសជាតិដោយត្រូវយកជីវិតធ្វើជាដើមទុន និងការប្រថុយគ្រោះថ្នាក់ក្នុងការរំដោះប្រជាជនកម្ពុជាពីភ្នក់ភ្លើងសង្គ្រាម។

សម្ដេចបានមានប្រសាសន៍រម្លឹកផងដែរអំពីដំណើរការនៃការរំដោះប្រទេសជាតិ និងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្នុងរយៈ៤០ឆ្នាំដែលបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ការថ្លែងដ៍មានអត្ថន័យបែបនេះ នៅរសៀលថ្ងៃអង្គារ៥រោចខែកត្តិកឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ម្សិលមិញនាពេលសម្ដេចនិងភរិយា
\

បានអញ្ជើញវត្តមានក្នុងពិធីបិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការមកពីទូទាំង២៥ រាជធានី-ខេត្ត ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតនេះគឺបានផ្តោតលើការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ(២០១២-២០១៨) និងទិសដៅបន្តការងារឆ្នាំ(២០១៨-២០២០)ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិកជាមួយនឹងកិច្ចពិភាក្សានិងការអនុម័តលើការកែប្រែលក្ខន្តិកៈ នៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។


នៅក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណុច២សំខាន់គឺ៖ ១)នៅតែបន្តអំពាវនាវអោយយុវជនទាំងអស់ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីទប់ស្កាត់មិនអោយរឿងរ៉ាវអតីតកាលវិលត្រឡប់មកវិញជាដាច់ខាត និង ទី២) កម្ពុជាត្រូវតែអនុវត្តនូវយុទ្ធសាស្ត្រក្នុងការជំរុញឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ខាងមុខ ដែលនេះជាការកំណត់ជោគវាសនានៃការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលអនាគត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,189 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,048 នាក់