ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ សម្ដេច ហ៊ុន សែន ទៅប្រទេស នេប៉ាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:30 ព្រឹក អ្នកអាន 168

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅព្រឹកថ្ងៃ ២៩ វិច្ឆិកា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា-០២ ខែធ្នូ ២០១៨ ។
នៅក្នុងពេលទស្សនកិច្ច សម្ដេចនឹងជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និង លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ព្រមទាំងចូលរួមនៅក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ រយ:ពេលធ្វើដំណើរគឺប្រហែល 3ម៉ោង40 នាទី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,991 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,850 នាក់