ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមមន្ត្រីចុះត្រួតពិនិត្យ ទីតាំងលក់ថ្នាំពេទ្យ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:20 ព្រឹក អ្នកអាន 1635

 ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សៀមរាប នៅថ្ងៃ២៨វិច្ឆិកាម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងលក់ថ្នាំពេទ្យ មួយកន្លែងដែលមានយីហោឱថសស្ថានរង(ខ)ខេមរា។
ទីតាំងខាងលើស្ថិតនៅខាងក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថាឱសថស្ថាននេះ បានសុំអាជ្ញាប័ណ្ណបន្ត ទៅមន្ទីរសុខាភិបាលខេត្តសៀមរាប និង ច្រកចេញចូលតែមួយនៅសាលាក្រុង តាំងពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៨ ប៉ុន្តែ មិនដឹងយឺតយ៉ាវ ខាង មន្ទីរ ឬខាងសាលាក្រុងទេ។
ម្ចាស់ឱថសស្ថាន រង (ខ) ខេមរា មានឈ្មោះ ចាន់ ណារ៉េត ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរឱសថការី មធ្យម ដែល មានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។បានចេញលិខិតអនុញ្ញាតិរបស់សាលាក្រុងសៀមរាប លេខ០៣៧/១៨ .សខ .ច្រ .ចម .ឱសថស្ថានរង “ខ” ខេមរា ចុះថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៨ ផុតកំណត់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានថ្លែងថាចំពោះករណីហ្នឹងយោងតាមបណ្ដឹងប្រជាពលរដ្ឋយើងបានចុះទៅពិនិត្យមើល ឥលូវនេះមានច្បាប់អនុញាត្តត្រឹមត្រូវ ដោយបានបន្តនៅសាលាក្រុង មិនមានខុសច្បាប់នោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,862 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,721 នាក់