ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរទេសម្នាក់ .ចងក. សម្លាប់ខ្លួន នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:50 ល្ងាច អ្នកអាន 2379

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មាន អង្គភាព សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃ២៩វិច្ឆិកានេះថាជនបរទេសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងកសម្លាប់ខ្លួននៅវេលាម៉ោងជាង៨យប់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ម្សិលមិញ នៅចំណុចគោកតាប៉ាស់ (ចម្ងាយ៣០០ម៉ែត្រពីផ្លូវ៦៨)ភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្ត សៀមរាប។
មន្ត្រីនគរបាលបន្ថែមថា ជនរងគ្រោះឈ្មោះ LEE SOOHO ភេទ ប្រុស កើតឆ្នាំ ១៩៦៤ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M៨៨២២៣៣៧៤ ទិដ្ឋាការស្នាក់នៅប្រភេទទេសចរណ៍ ស្នាក់នៅបន្ទប់ជួលលេខ៦ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។
តាមការសាកសួរម្ចាស់ផ្ទះជួលបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង ជាធម្មតាគាត់មិនសូវចេញមកខាងក្រៅបន្ទប់ទេ ហើយនាវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨ម្សិលមិញ គាត់បានបើករថយន្តម៉ាក ATOZ ពណ៌ខៀវ ចេញពីបន្ទប់ជួលតែម្នាក់ឯង មិនដឹងទៅណាទេរហូតដល់ពេលយប់ខ្លួនក៍បានទទួលព័ត៌មានពីសមត្ថកិច្ចថាគាត់បានចងកសម្លាប់ខ្លួនតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ ធ្វើអត្តឃាត ចងក នឹងកន្សែងពណ៌លឿងមានផ្កាពណ៌ស ចងភ្ជាប់ទៅនឹងដើមអំពិល នៅចំណុចកើតហេតុខាងលើ។ សាកសពត្រូវបានបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំក្រុមគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,474 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,333 នាក់