ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តឧត្តរមានជ័យ ជំរុញដល់មន្ត្រីរួមគ្នាគិត រួមគ្នាធ្វើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 02:15 ល្ងាច អ្នកអាន 824

ខេត្តឧត្តរមានជ័យ៖លោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីរាជការគ្រប់ផ្នែក ទីចាត់ការ និងការិយាល័យទាំងអស់ចំណុះសាលាខេត្ត ជាលើកដំបូង បានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យការងារទទូលបានជោគជ័័យ យើងរួមគ្នាគិត រួមគ្នាធ្វើ និងទទូលខុសត្រូវលើការងារទាំងអស់គ្នា។

អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ដល់មន្ត្រីក្រោមឱវាទទាំងអស់ ឲ្យចូលរួមគ្នាគិតរួមគ្នាធ្វើនិងឲ្យមានការទទូលខុសត្រូវខ្ពស់លើការងាររបស់ខ្លួនដែលកំពុងអនុវត្តជាចម្បង។ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែរបស់មន្ត្រីរាជការនៃសាលាខេត្តឧត្តរមានជ័យនៅថ្ងៃទី២៨ខែវិឆ្ឆិកាឆ្នាំ២០១៨។

លោកថាមន្ត្រីតាមទីចាត់ការតាមផ្នែកការិយាល័យទាំងអស់ដែលចំណុះរដ្ឋបាលខេត្តត្រូវប្រឹងប្រែងការងារឲ្យអស់ពីសមត្ថភាពនិងមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងស្មារតីយកចិត្តទុកដាក់និងសហការជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យនិងមានការឆ្លងយោបល់នូវគោលការណ៍ថ្នាក់ដឹកនាំឲ្យបានជាប្រចាំទើបការងារសម្រេចទទូលបានល្អ ។

លោកបន្ថែមថា មន្ត្រីរាជការក៏ត្រូវមានស្មារតីចូលរួមបំពេញការងារឲ្យហ្មត់ចត់ មានភាពស្មោះត្រង់និងគ្នា ដើម្បីសម្រេចកិច្ចការទាំងឡាយបាន។ហើយរដ្ឋបាលខេត្តត្រូវដាក់ចេញនូវគោលការណ៍ឬផែនការច្បាស់លាស់ក្នុងគោលការលើកកម្ពស់ការអភិវឌ្ឍន៍នានាក្នុងខេត្ត តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងមន្ត្រីឲ្យមានការប្តូរឥយាបទ អាកប្បកិរិយា ជាមន្ត្រីរាជការ ជាអ្នកដឹកនាំ និងអ្នកបម្រើសេវាល្អ ដល់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យកាន់តែប្រសើឡើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,526 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,347 នាក់