ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ទស្សនា ប្រាសាទ បុរាណ នៅប្រទេស នេប៉ាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 04:40 ល្ងាច អ្នកអាន 190

នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណ នៅក្នុងវិសាលដ្ឋាន Patan Durbar Square ក្នុងទីក្រុង Kathmandu សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (Nepal) ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណ:ប្រតិភូត្រូវទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្សនៃតំបន់ប្រវត្តិសាស្រ្តទាំងពីរ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនឈរត្រៀបត្រារង់ចាំនៅទីនោះ។ ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចំណាស់បំផុតរបស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយរាជវង្សនិងបុព្វបុរសនេប៉ាល់។
តំបន់ប្រវត្តិសាស្រ្តនេះ Patan Durbar Square គឺត្រូវបានសង់ឡើងនៅសតវត្សទី ១២ មានលំនាំជាប្រាសាទ មានលាបបិទពណ៍មាស និងមានស្រះបុរាណ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត។ សំណង់បេតិកភណ្ឌទាំងអស់នេះ បានទទួលរងដោយគ្រោះធម្មជាតិ ស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើអោយតំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្តែក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនេប៉ាល់ បានខិតខំស្តារ និងកសាងឡើងវិញដោយរក្សានូវទំរង់ដើមនៃប្រាសាទបុរាណនេះ។ក្នុងនោះកម្ពុជាក៏បានចូលរួមផ្តល់ជំនួយមនុស្សធម៍ថវិកាមួយចំនួនដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,603 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,588 នាក់