ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ដេកស្លាប់ នៅក្នុងសណ្ឋាគារLub-D ដោយសារប្រើថ្នាំច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1357

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានឲ្យដឹងថាបុរសម្នាក់បានដេកស្លាប់នៅក្នុងសណ្ឋាគារ Lub-D ដោយសារប្រើថ្នាំងងុយដេកច្រើនបណ្តាលឲ្យគាំងបេះដូង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨នេះ ស្នាក់នៅបន្ទប់លេខ ៣២១ សណ្ឋាគារ Lub-D ក្រុមទី៧ ភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ MILLS KYLE ROBERT ភេទ ប្រុស កើតឆ្នាំ ១៩៩២ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៨៩០៩៨១៨៧ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់មត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប្រើថ្នាំងងុយដេកច្រើនបណ្តាលឲ្យគាំងបេះដូង។សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,636 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,621 នាក់