ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច គ្រោងនាំក្រុមគ្រួសារ ទៅវត្តរបស់ខ្មែរមួយ នៅប្រទេស នេប៉ាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:50 ព្រឹក អ្នកអាន 263

នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថា៖ នៅពេលខាងមុខ សម្ដេចតេជោ និងក្រុមគ្រួសារ មានបំណងមកប្រទេសនេប៉ាល់ជាថ្មីម្ដងទៀត ដើម្បីបានទៅទីអារាម របស់កម្ពុជានៅប្រទេសនេប៉ាល់នេះ។
នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តថាអរគុណដល់រដ្ឋាភិបាលនេប៉ាល់ ដែលបានផ្តល់ដីមួយកន្លែងឲ្យកម្ពុជាកសាងវត្តអារាមនៅប្រទេសនេប៉ាល់។
នៅជំនួបនារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨ម្សិលមិញ ជាមួយលោកជំទាវ ប៊ីដយ៉ា ដេវី ប៉ាដារី (Bidhya Devi Bhandari) ប្រធានាធិបតីនៃប្រទេសនេប៉ាល់ សម្ដេចនាយករដ្ឋរដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរអំពីទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងនេប៉ាល់។
សម្ដេចតេជោ សង្ឃឹមថា តាមរយៈទស្សនកិច្ចនេះគឺនឹងពង្រឹងបាននូវទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដែលក្នុងនោះគឺប្រទេសយើងបានចុះហត្ថលេខាលើឯកសារ ៤ សំខាន់ៗកន្លងទៅថ្មីៗនេះ។
លោកជំទាវប្រធានាធិបតីនេប៉ាល់ក៏បានរំលឹកផងដែរថា ប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ ក៏មានប្រវត្តិតស៊ូដូចគ្នា ដោយសារជម្លោះនយោបាយ ប៉ុន្តែបច្ចុប្បន្ននេះគឺប្រទេសយើងមានស្ថេរភាពហើយ ហើយលោកជំទាវក៏បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍជាងប្រទេសនេប៉ាល់នាពេលសព្វថ្ងៃនេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,927 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,912 នាក់