ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ចុះពីលើយន្តហោះ កាន់ដៃ ចៅប្រុសម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 774

បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពនៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ។

នៅព្រលប់ម្សិលមិញ នាពេលសម្ដេច បានចុះពីលើយន្តហោះពិសេស បានឃើញ ចៅប្រុសម្នាក់បានទៅ ទទួលសម្ដេច ដោយសម្ដេចបានកាន់ដៃម្ខាង នឹងម្ខាងទៀតចាប់ដៃ មន្ត្រីរដ្ឋាភិបាល ដែលមកទទួលនោះផងដែរ។ ក្មេងប្រុសដ៍ក្លាហាននិងស្រស់ស្អាត ដែលគេដឹងថា ជាចៅសម្ដេចហ៊ុន សែន នោះ មិនដឹងថា ត្រូវជាចៅរបស់ សម្ដេច ទៅនឹងកូនទាំង៥រូបរបស់សម្ដេច មួយណាឡើយ។

យ៉ាងណាមិញចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ គឺទទួលបានលទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ផងដែរ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ផងដែរ ដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់ សម្តេចតេជោ ក៏បានអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 5,776 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,796,761 នាក់