ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចៅហ្វាយ ខេត្តមណ្ឌលគិរី ហ៊ានយ៉ាងនេះ? ស៊ីញ៉េឲ្យយួន នាំឈើចេញពីខ្មែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:43 ល្ងាច អ្នកអាន 1887

ភ្នំពេញ៖ខេត្តមណ្ឌលគិរី ដែលគេដឹងថាជាខេត្តមួយជាប់ព្រំដែនវៀតណាម នឹងមានសកម្មភាព កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនយ៉ាងពេញបន្ទុកនោះ ក៏អាចជាការដឹកនាំខេត្តមួយនេះ មានភាពកំសោយឬអាចនិយាយបានថា គ្មានសមត្ថភាពដឹកនាំនោះឡើយ។ ជុំវិញករណីបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ក៏ធ្លាប់បានព្រមានអភិបាល ខេត្តលោកស្វាយ សំអ៊ាង ផងដែរ។ ប៉ុន្តែលោកស្វាយ សំអ៊ាង ហាក់មិនញញើត ទៅនឹងបទបញ្ជាឬការព្រមាននោះទេ។

យ៉ាងណាមិញ ចៅហ្វាយខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា បានស៊ីញ៉េឲ្យមានការដឹកជញ្ជូនឈើ ទៅកាន់ប្រទេសវៀតណាម ដោយមិនមានញញើតអ្វីទាំងអស់។

បើយោងតាមការផ្សាយព័ត៌មានអេឡិចត្រូនិច នៅថ្ងៃទី១ធ្នូម្សិលមិញថាលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលួចចុះហត្ថលេខាជាមួយភាគីវៀតណាម លើលិខិតលេខ៣៧១/QD-គមបជ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ជាមួយចៅហ្វាយ ដាក់ណុង របស់ប្រទេសវៀតណាម អនុញ្ញាតិអោយមានសកម្មភាព ទិញដូរ នាំចូលទំនិញឈើ ពីខេត្តមណ្ឌលគិរី ទៅវៀតណាមតាមច្រក ៧៥១ ដោយគ្មានការឆ្លងកាត់ ឬអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ,ក្រសួងបរិស្ថាន ,គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ,និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយភាគីវៀតណាមទុកចិត្ត និងគយប្រទេសវៀតណាមចេញច្បាប់បញ្ជាទទួលទិញឈើដោយស្របច្បាប់ពីកម្ពុជា ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានលួចចុះហត្ថលេខាជាមួយភាគីវៀតណាម ធ្វើបំពានច្បាប់ទាំងស្រុងនូវច្បាប់ក្នុងប្រទេស ហើយឯកសារនោះត្រូវបានភាគីវៀតណាម ខេត្ត ដាក់ណុង ផ្ញើជូន ទៅ១-នាយកដ្ឋានពាណិជ្ជកម្ម ២-ទីបញ្ជាព្រំដែនខេត្ត ៣-នាយកដ្ឋានគយ ខេត្តដាក់ណុង និងទី៤-បណ្តាពាណិជ្ជករ នៅប្រទេសវៀតណាម។

ក្នុងករណីនេះហើយទើបមានបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី លក្ខណះទ្រង់ទ្រាយធំ ជាក់ស្តែង ខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ខេត្តត្បូងឃ្មុំឈានដល់ បង្ក្រាបក្នុងបទល្មើសជាក់ស្តែងនៅតំបន់អូរហុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមាន សមត្ថកិច្ច អាជ្ញាធរ ជំនាញស្ថាប័នតុលាការ មួយកំផ្លុសជាប់ពាក់ព័ន្ធនិងសំណូកនិងបើកភ្លើងខៀវអោយវៀតណាមចូលកាប់ឈើ ដឹកជញ្ជូនឈើ នៅតំបន់នោះ។
មិនទាន់មាន ប្រតិកម្មណាមួយពីលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅឡើយទេ ជុំវិញការផ្សាយព័ត៌មាននេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,954 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,939 នាក់