ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឃឹម ប៊ុនសុង ថាភ្ញៀវមកខេត្តសៀមរាប មានការកើនឡើង .ចិន.លំដាប់លេខ១

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:00 ល្ងាច អ្នកអាន 713

លោកឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានលើកថា ភ្ញៀវទេសចរណ៍ចូលមកទស្សនា នៅខេត្តសៀមរាបមានការកើនឡើង ក្នុងនោះភ្ញៀវទេចរណ៍ចិន ស្ថិតក្នុងលំដាប់លេខ១។ លោកថានៅដំណាច់ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ចិនចូលមកខេត្តសៀមរាប នឹងកើតឡើង១លាននាក់។
លោកក៏បានលើកពីការរំពឹងទុករបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ ភ្ញៀវ ទេសចរណ៍នឹងកើនឡើងពី៧លានទៅ៨លាននាក់ ព្រមទាំងការសាងសង់អាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាបបានរួចរាល់ ភ្ញៀវនឹងកើនទៅដល់១២លាននាក់។

ការលើកឡើងយ៉ាងដូច្នេះពេលលោកបានអនុញ្ញាតឲ្យលោក Zhou Keqin អនុប្រធានគណៈកម្មាធិការប្រឹក្សានយោបាយ បក្សប្រជាជនចិន ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបពិភាក្សាសម្តែងការគួសម នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

គួបញ្ជាក់ថានៅរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាទទួលបានចំណូលចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានផ្សពផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញប័ណ្ណចូលទស្សនាអង្គរ កើនឡើង ៦.០៩ភាគរយ។
ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,819 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,804 នាក់