ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីទី៤ ប្ដឹងភរិយា មេប៉ូលិស ស្រុកសូទ្រនិគម ទៅតុលាការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 06:30 ល្ងាច អ្នកអាន 4539

ខេត្តសៀមរាប៖ភរិយាអធិការនគរបាល ស្រុកសូទ្រនិគម រហូតមកដល់ពេលនេះ ត្រូវបានស្ត្រីចំនួន៤នាក់ប្ដឹងទៅតុលាការ ខេត្តសៀមរាប ដើម្បីស្នើសុំឲ្យស្ថាប័នតុលាការ ជួយរកយុត្តិធម៌ជូនពួកគាត់។

ស្ត្រីទី៤ដែលបានប្ដឹងភរិយាអធិការស្រុកសូទ្រនិគម មានវ័យ១៧ឆ្នាំ ជាសិស្សសាលា ដោយបានប្តឹង ដោយចោទប្រកាន់និងទារសំណង ៧០០០ដុល្លារ។ ករណីនេះលោកអធិការ បញ្ជាក់ថា មិនពាក់ពន្ធ័និងលោកឡើយ។ ម្ចាស់បណ្តឹងមានឈ្មោះគង់ ដាវី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យដំដែក។មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកចុងបណ្តឹងក្នុងរឿងមានឈ្មោះផល មាលាផល ភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែកស្រុកសូទ្រនិគម។

ក្នុងបណ្តឹងចុះថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨ ដែលបានចុះលេខទទួលដោយស្ថាប័នតុលាការ សុំប្តឹងឈ្មោះផល មាលាផល ពីបទជេរប្រមាថជាសាធារណ:,អំពើលួច,និងបទហឹង្សាដោយ ចេតនា ប្រព្រឹត្តិនៅក្នុងសាលារៀនវិទ្យាល័យដំដែក កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨។ នៅក្នុងបណ្តឹងក្មេងស្រីទាមទារសំណងថ្លៃខូចខាត៧០០០ដុល្លារអាមេរិក និងសុំអោយតុលាការផ្តន្ទាទោសជនបង្កតាមផ្លូវច្បាប់។

ខ្លឹមសារបណ្តឹងបង្ហាញថា កាលពីថ្ងៃទី៤ខែធ្នូនៅម៉ោងជាង៩ព្រឹកឈ្មោះផលមាលាផល(ដើមបំណុល)បានទៅទារលុយពីឈ្មោះគង់ដាវី(កូនបំណុល) នៅក្នុងសាលា។ខណ:កូន បំណុលសុំសងប្រាក់ដើម២០០០០រៀលក្នុងមួយយថ្ងៃដោយសុំឈប់យកយការប្រាក់។ក្នុងគ្រាដែលម្ចាស់បំណុលមិនព្រម ក៍បានជេរ ប្រមាថថា មាយាទថោក,ចរឹកថោកទទាប។ដោយជេរប្រមាថច្រើនផ្អើលដល់សិស្សសាលាចោមរោមមើល កូនបំណុលក៍យកទូរសព្ទ័ថតរូប ភ្លាមនោះដើមបំណុលឆក់យកទូរសព្ទ័ រហូតប្រតាយគ្នា លុះប៉ូលិសចុះមកអន្តរាគមន៍ហើយនាំយកទៅដល់ប៉ុស្តិ៍ទើបដើមបំណុលអោយទូរសព្ទ័វិញ។

ប្រាប់បណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ខែធ្នូនេះក្មេងស្រីឈ្មោះគង់ ដាវី បានប្រាប់តាមទូរសព្ទ័ថា រូបគាត់ជាសិស្សថ្នាក់ទី១២វិទ្យាល័យដំដែក។បច្ចុប្បន្នរៀនផងលក់ដូរនំចំណីនៅក្នុងសាលាផង។ កន្លងមកម្តាយរបស់គាត់ចានចងការប្រាក់ពីឈ្មោះផលមាលាផល ដែលក្នុងនោះរូបគាត់ក៍បានខ្ចីមួយលានរៀលផងដែរ សម្រាប់ធ្វើដើមលក់ដូរ។ប៉ុន្តែទាំងរូបគាត់ទាំងម្តាយបានសងជាបន្តបន្ទាប់ ក្នុងមួយថ្ងៃ ១២៥០០០រៀលក្នុងនោះប្រាក់ដដើម ៤៥០០០រៀល ឯការប្រាក់៨០០០០រៀល។នាងបន្តថា ក្រោយម្តាយចេញទៅធ្វើការនៅប្រទេសថៃ នាងមិនមាន លទ្ធភាពសងទាំងស្រុង ក៍សុំសងតែប្រាក់ ដើមជំនួសម្តាយផង២០០០០រៀលក្នុងមួយថ្ងៃដោយសុំឈប់យកការប្រាក់ ត្បិតបំណុលរបស់នាងតែមួយលានរៀលទេ ឯផ្សេងទៀតម្តាយជាអ្នកជំពាក់។ប៉ុន្តែថ្ងៃកើតហេតុឈ្មោះផលមាលាផល មិនត្រឹមតែមិនអនុគ្រោះ ថែមទាំងជេរប្រមាថនិងប្រើហឹង្សាលើ់រូបនាងដល់ក្នុងសាលាទៀត ចឹងហើយទើបនាងសម្រេចចិត្តប្តឹងបែបនេះ។

ចំណែកលោកស្រីផល មាលាផល ជាម្ចាស់បំណុល ដែលគេស្គាល់ថា ជាភរិយាអធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់អ្នកកាសែតថា គ្រប់យ៉ាងមិនដូចការចោទប្រកាន់របស់ឈ្មោះគង់ដាវីនោះទេ។ នៅថ្ងៃកើតហេតុរូបគាត់បានទៅទារលុយ ខណ:នោះកូនបំណុលបានថតរូបគាត់ ទើបគាត់ដកយកទូរសព្ទ័ តែមិនបានយកដាក់កាបូបនោះទេ គឺកាន់នឹងដៃទុក។នៅពេលបន្ទាប់ដោយខ្លាចមានហឹង្សារូបគាត់ក៍បានតេហៅប៉ូលិស ហើយក៍ប្រគល់ទូរសព្ទ័អោយវិញពេលទៅដល់ប៉ុស្តិ៍។ស្ត្រីដដែលបន្តថា ការប្តឹងចោទថា ប្រើអំពើហឹង្សា,ជេរប្រមាថ,និងអំពើពើលួច គាត់មិនអាចទទួលយកបាននោះទេហើយរិទ្ធតែមិនអាចទទួលបានការប្តឹងទារសំណងនោះដែរ ពីព្រោះទាំងនេះគឺជាការចោទប្រកាន់ទាំងអស់។

ករណីនេះអធិការនគរបាលស្រុកសូទ្រនិគមលោកវរសេនីយ៍ឯកណុប សារ៉ាក់ បានប្រាប់អ្នកកាសែតតាមទូរស័ព្ទថា មិនពក់ពន្ធ័និងលោកទេ។ក្នុងនាមសមត្ថកិច្ចលោកបានសម្របសម្រួលដែរ តែពួកគាត់មិនព្រម ចឹងទេការប្តឹងជាសិទ្ធិរបស់ពួកគាត់។លោកបន្តថា រឿងប្រពន្ធជារឿងរបស់គាត់ អ្នកណាខុសច្បាប់ចាត់ការតាមហ្នឹង ប៉ុន្តែបើប្តឹងគេគ្មានលក្ខណ:គ្រប់គ្រាន់ ហើយតុលាការរកមិនឃើញកំហុស នោះគេនិងប្តឹងបកវិញមិនខាន។
សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨នេះ មានបណ្តឹងចំនួន៤ហើយដែលពលរដ្ឋក្នុងស្រុកសូទ្រនិគម ប្តឹងលោកស្រីផល មាលាផល ទៅតុលាការខេត្តសៀមរាប។ ដើមបណ្តឹង នៅតែរំពឹងថា និងមានដំណោះស្រាយនាពេលឆាប់ៗខាងមុខនេះ៕SR

(អ្នកស្រីផល មាលាផល)ពាក់អាវខ្មៅដៃកាន់ទូរស័ព្ទនិងរូបខាងលើ)


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,765 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,750 នាក់