ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ចាកចេញពីឡាវ ទៅដល់វៀតណាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 06:57 ល្ងាច អ្នកអាន 203

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន អញ្ជើញដល់ទី ក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានធ្វើបំពេញភារកិច្ច នៅប្រទេសឡាវ រួចប្រកបដោយជោគជ័យ។

ការដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៨។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សម្ដេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតពីឯក ឧត្តម Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល ឯកឧត្តម ប្រាក់ ងួនហុង ឯក អគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ សង្គម និយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

អំឡុងពេលទស្សនកិច្ច នៅប្រទេសវៀតណាម សម្ដេចនឹងជួបជាមួយឯកឧត្តម ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ជាមួយគ្នានោះខ្ញុំនឹងជួបពិភាក្សាទ្វេភាគី ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងនូវចំណងទំនាក់ទំនងមិត្តភាព និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

ក្រៅពីនេះ ក៏នឹងអញ្ជើញចូលរួមកម្មវិធីកិច្ចសន្ទនាធុរកិច្ច ជាន់ខ្ពស់រវាងកម្ពុជា-វៀតណាម និងទទួលជំនួបសម្តែងការគួរសមរបស់សមាគម មិត្តភាពកម្ពុជា-វៀតណាមផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,864 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,849 នាក់