ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន នឹងជួប អ្នកកាសែត ជាលើកទី៣ នៅខែក្រោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:23 ល្ងាច អ្នកអាន 205

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក លើកទី៣ នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ដើម្បីសម្រួលដល់ការងារពិធីការ និងរបៀបរៀបរយនៅក្នុងពិធីជួបជុំនេះ ក្រសួងព័ត៌មាន តម្រូវឲ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី កាសែត ព្រឹត្តិបត្រគ្រឹះស្ថានបោះពុម្ពផ្សាយ រោងពុម្ព គេហទំព័រ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមពិធីខាងលើនេះ តម្រូវឲ្យមានការចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីទទួលបានប័ណ្ណចូលរួម។ ការចុះឈ្មោះចូលរួមយ៉ាងយូរ ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សូមរម្លឹកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលលើកដំបូង ជាមួយអ្នកកាសែតជាង ១០០០នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,714 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,699 នាក់