ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន ត្រូវបាន វៀតណាម ស្វាគមន៍ យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 04:00 ល្ងាច អ្នកអាន 189

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី៧ធ្នូឆ្នាំ២០១៨ព្រឹកមិញ បានចាប់ផ្តើមដំណើរបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋ សង្គមនិយម វៀតណាម ដោយបានទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក។
ប្រទេសវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។
ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសវៀតណាម នៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,993 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,978 នាក់