ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា.វៀតណាម ចុះកិច្ចព្រមព្រៀង សំខាន់ៗចំនួន៦

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 04:20 ល្ងាច អ្នកអាន 283

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក បានអញ្ជើញប្រជុំពិភាក្សាចង្អៀតមួយទល់មួយ និងកិច្ចប្រជុំកំពូលទ្វេភាគីចំណាយពេលជាង២ម៉ោងដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ ក្នុងនោះគឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដូចខាងក្រោម៖
១) អនុសវៀតណាៈ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំពីឆ្នាំ២០១៨-២០២៥។
២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨)
៣)វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)
៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម
៥)កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក
៦)កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,861 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,846 នាក់