ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ង្វៀន ហ្វ៊ូជុង ប្រាប់សម្ដេច ថា៖ កម្ពុជា វៀតណាម ធ្លាប់ប្រកៀកស្មាគ្នា តស៊ូជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំ ថែរក្សា ពូនជ្រំ នូវទំនាក់ទំនង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:44 ល្ងាច អ្នកអាន 199

លោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម បានប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថា៖ប្រទេសវៀតណាម និងកម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាប្រទេសជិតខាង ហើយធ្លាប់ប្រកៀកស្មាគ្នាតស៊ូជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត ប្រកបដោយការទុកចិត្តគ្នាទៅវិញទៅមក។

ការលើកឡើងយ៉ាងដូច្នេះ នៅរសៀលទី៧ធ្នូថ្ងៃមិញ ក្នុងពេលសម្ដេចតេជោ បានអញ្ជើញជួបពិភាក្សាការងារ នៅទីក្រុងហាណូយ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបលោកប្រធានរដ្ឋសារជាថ្មីឡើងវិញអំពីលទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេច និងលោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកមិញដែលទទួលបានលទ្ឋផលវិជ្ជមាន។

ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋវៀតណាម ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ តាមរយៈសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកប្រធានរដ្ឋរីករាយ នឹងរង់ចាំទទួលព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ ជាមួយនេះ លោកប្រធានរដ្ឋ ក៏បានអបអរសាទរជាថ្មីម្តងទៀត ចំពោះជោគជ័យគណបក្សប្រជាជនកម្ពុជា ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសារជាថ្មីសម្រាប់អាណត្តិទី៦។

សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោកប្រធានរដ្ឋដែលត្រូវបានជ្រើសរើសជាប្រធានរដ្ឋវៀតណាមកាលពីពេលថ្មីៗកន្លងមកនេះ និងជូនពរអោយ ឯឧប្រធានរដ្ឋទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,726 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,711 នាក់