ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

វៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ គឺជាកិត្តិយស ដ៏ធំធេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:08 ល្ងាច អ្នកអាន 368

លោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុងការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ដែលបានទទួលនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះ សម្តេចនិងគណៈប្រតិភូ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការឈានទៅ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានប្រសិទ្ធពរជ័យបវរ មហាប្រសើរជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសំបូររុងរឿងទ្វេឡើងថែមទៀត។
ការលើកឡើងនេះនៅល្ងាចថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨នេះ សម្ដេចហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,559 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,380 នាក់