ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន ថានឹងមក កម្ពុជា វិញនាថ្ងៃនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:25 ព្រឹក អ្នកអាន 543

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរិ៍នេះ បានបញ្ចាក់នៅលើទំព័រហ្វេសប៊ុកថា៖នៅថ្ងៃទី ៨ធ្នូនេះ ខ្ញុំត្រូវចូលរួមអាហារការ
ងារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀត
ណាម ហើយនឹងជួបពិភាក្សាការងារបន្ថែម
ចុងក្រោយជាមួយប្រធានរដ្ឋសភាវៀតណាម។
បន្ទាប់មកនឹងហោះមកកាន់ប្រទេសកម្ពុជា
វិញ។
ទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសវៀតណាម
គឺបានរិតបន្តឹងនូវចំណងមិត្តភាពកាន់តែល្អរឹងមាំ
ដែលនឹងជួយជំរុញដល់កិច្ចសហប្រតិបត្តិការលើ
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍
អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិ
ការដទៃៗទៀតជាច្រើនដែលនាំមកនូវផលប្រយោជន៍
ល្អៗសម្រាប់ប្រជាជាតិទាំងពីរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ
និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 18,016 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,735,003 នាក់