ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិស ខេត្តសៀមរាប បញ្ជូនមនុស្ស៤នាក់ ទៅតុលាការ ពាក់ព័ន្ធ គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:40 ព្រឹក អ្នកអាន 2710

ខេត្តសៀមរាប៖ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបាននគរបាល ខេត្តសៀមរាប បញ្ជូនទៅតុលាការ នៅថ្ងៃទី៩ធ្នូម្សិលមិញ ពាក់ព័ន្ធ គ្រឿងញៀន។
នគរបាល ខេត្តសៀមរាប បានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃសៅរ៍១កើតខែមិគសិរឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ខែធ្នូឆ្នាំ២០១៨ ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀននៅចំណុច លំនៅដ្ឋានភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យ ១-ឈ្មោះរ៉ាត់ សុភី រឺ រ័ត្នសុភី ភេទប្រុស ឆ្នាំកំណើត ២០០២មុខរបរគ្មាន ទីលំនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)២.ឈ្មោះត្រឹម សំណាងភេទប្រុស ឆ្នាំកំណើត ២០០៤មុខរបរ គ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)៣.ឈ្មោះ កែវ សុវណ្ណាហៅតា់ភេទប្រុស ឆ្នាំកំណើត ១៩៩១ មុខរបរ គ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)៤-ឈ្មោះ សាត អេងស៊ីមភេទស្រីឆ្នាំកំណើត ១៩៩១មុខរបរគ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀម រាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ក្រោយឃាត់ខ្លួនដកហូត👉🏻វត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន៧កញ្ចប់ស្មើនឹងទំងន់៨,៧ ក្រាមទំងន់សុទ្ធ និង ទូរស័ព្ទដៃចំនួន១គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,878 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,865 នាក់