ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ចិន៩នាក់ នៅក្រុងសៀមរាប .ចែកចាយរូបភាព អាសអាភាស នៃកុមារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:25 ព្រឹក អ្នកអាន 4739

ខេត្តសៀមរាប៖ជនជាតិចិនចំនួន៩នាក់ ត្រូវបាននគរបាល ខេត្តសៀមរាប ធ្វើការចាប់ខ្លួនករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាស នៃកុមារ(តាមប្រព័ន្ធអ៊ីនធើណិត)។

ហេតុការណ៍ចាប់ខ្លួននៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៨ ដោយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ-សង្កាត់ ស្លក្រាម ដឹកនាំបញ្ជាដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ធ្វើឡើងនៅទីតាំងចំនួន៣ទីតាំងផ្សេងគ្នា។

ទីតាំងទី១-ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ដោយឃាត់ខ្លួនមនុស្ស០១នាក់ រួមនឹងវត្ថុតាងមួយចំនួន។
២-ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន។
៣-បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង០៩នាក់រួមមានៈ
១-PAN ZHIFU ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៤៣៦៧១៥៧៣ ទិដ្ឋាការប្រភេទទេសចរណ៍។
២-HUANG XINFA ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៦២៤៨០១ ទិដ្ឋាការប្រភេទទេសចរណ៍។
៣-HUANG FULONG ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC៧៤០១១៥០ ទិដ្ឋាការប្រភេទEB។
៤-WEI JIBO ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២៦២២៩៨៧ ទិដ្ឋាការប្រភេទទេសចរណ៍។
៥-GU SHENGFENG ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៥ ទិដ្ឋាការប្រភេទទេសចរណ៍។
៦-LI WEIMING ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៦ ទិដ្ឋាការប្រភេទទេសចរណ៍។
៧-PAN XIADONG ភេទ ប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC២៣០៣៦២១ ទិដ្ឋាការប្រភេទទេសចរណ៍។
៨-PAN ZONGJI ភេទប្រុស កើតឆ្នាំ១៩៨២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខED១៦៦៧២០៥ ទិដ្ឋាការប្រភេទEI។<br />
៩-DAI GUANGQIANG ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE៦៣៦៩៥៨៤ ទិដ្ឋាការប្រភេទ EI។

មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង៩នាក់ កំពុងសាកសួរនៅស្នងការខេត្តសៀមរាប ដើម្បីរៀបចំកសាង សំណុំរឿង បញ្ជូនទៅតុលាការ។ បើតាមមន្ត្រីបញ្ជាក់ថារូបភាពទាំងនោះ ជារូបភាពកុមារ បរទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,607 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,428 នាក់