ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដកឃឹម ប៊ុនសុង ពីចៅហ្វាយខេត្តសៀមរាប តែងតាំង កូនសម្ដេចទៀ បាញ់ ជំនួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:15 ល្ងាច អ្នកអាន 5745

ភ្នំពេញ៖លោកឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ។
ចំណែកលោក ទៀ សីហា អភិបាល រងខេត្តសៀមរាប នឹងជាកូនប្រុសបង្កើត សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពាជាតិត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង ជាអភិបាលខេត្តសៀមរាប។
សូមបញ្ជាក់ថានៅក្នុងអាណត្តិលោកឃឹម ប៊ុនសុង ជាចៅហ្វាយខេត្តសៀមរាប ខេត្តតំបន់ទេសចរណ៍មួយដ៍សំខាន់នេះ មិនសូវមានការការរីកចម្រើននោះទេ ជាពិសេស ផ្លូវថ្នល់មួយចំនួន បានរងការខូចជាច្រើន ដោយមិនមានការយកចិត្តទុកដាក់ជួសជុលកែលម្អរអភិវឌ្ឃនោះឡើយ ប៉ុន្តែបើនៅតាមមុខសណ្ឋាគារ ខ្លះមានផ្លូវស្អាតនិងបំពាក់បង្គោលភ្លើងបំភ្លឺផងដែរ។
ក្រៅពីមិនសូវមានការរីកចម្រើន ក្រោមការដឹកនាំ របស់លោកឃឹម ប៊ុនសុង ក្នុងអាណត្តិរបស់លោកត្រូវបានគេមើលឃើញថា មានការដកតំណែងមន្ត្រីតាមស្ថាប័នមួយចំនួនផងដែរ។
នៅក្នុងអាណត្តិទី៦នេះ ថ្នាក់ដឹកនាំខេត្តក្រុងមួយចំនួន ត្រូវបានដោះដូរ ដោយមន្ត្រីខ្លះជាអភិបាល ខេត្ត ក្រុងនោះ ជាកូនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះអភិបាល ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន កូនលោកជាម យៀម មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល. អភិបាលខេត្តឧត្តរមានជ័យ កូនលោកប៉ែន ស៊ីម៉ន ដែលជាអតីត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកគយ. អភិបាលក្រុងសៀមរាប កូនលោកនួន បូផល អតីតស្នងការ ខេត្តសៀមរាប បច្ចុប្បន្ន អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ចំណែកអភិបាល ខេត្តសៀមរាប ថ្មីខាងមុខ គឺកូនសម្ដេចទៀ បាញ់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 18,037 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,735,024 នាក់