ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ មានមនុស្ស៣នាក់ មិនជាប់ពាក់ព័ន្ធ បាតុកម្ម នៅផ្លូវវេងស្រេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 04:25 ល្ងាច អ្នកអាន 488

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាតាមការ ស្រាវជ្រាវបានឲ្យដឹងថា មានមនុស្ស៣នាក់ដែលមិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងបាតុកម្មនៅផ្លូវវេងស្រេង គឺមាន ១)លោក អាត់ ធន ២)លោក ប៉ៅ ស៊ីណា និង ៣)លោក ជា មុន្នី។ ដូច្នេះអ្នកទាំង៣នាក់នេះអាចទៅស្រាវជ្រាវរកភស្តុ តាំងដើម្បីបង្ហាញទៅតុលាការ។ អ្នកមាន ទោស គឺនៅតែមានទោស ព្រោះសំណុំរឿងនៅលើដៃតុលាការនៅឡើយ ជាពិសេសអ្នកដែលមាន ខ្លួនចូលរួមក្នុងបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ គឺនៅតែមានទោសដដែល។

សម្តេចបានមានប្រសាសន៍ បានរំលឹកជំរុញឲ្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ ពន្លឿននិងដោះស្រាយរឿងបណ្តឹងរបស់ក្រុមសហជីព ប៉ុន្តែ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការពន្លឿនដោះស្រាយពាក្យបណ្តឹងនោះ គឺមិនមែនមានន័យថាឲ្យបញ្ចប់រឿងក្តីទាំងនោះទេ។

ការថ្លែងនេះពេលអញ្ជើញ ជួបសំណេះសំណាល ជាមួយ កម្មករោងចក្រ ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ខែធ្នូព្រឹកមិញនេះ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រដែលវិនិយោគ មកពីប្រទេសចិនចំនួន១៨, កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរ សម្លៀក បំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥, ផលិតសម្ភារៈធ្វើដំណើរចំនួន៣, ផលិតខ្សែរូតចំនួន១, ផលិតសំភារៈសម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។ ផលិត ផលសម្រេចពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុង ប្រទេស។ទន្ទឹមនឹងនោះដែរ សម្តេច ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៦៨៩) នាក់ផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,292 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,113 នាក់