ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចពីររូប ប្រកាស លោកទៀ សីហា ជាអភិបាល នឹងប្រធានបក្សCPP ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 09:52 ព្រឹក អ្នកអាន 2264

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលរង ខេត្តសៀមរាប ត្រូវបានប្រកាស ឲ្យចូលកាន់តំណែងអភិបាល ខេត្តសៀមរាប ជំនួសលោកឃឹម ប៊ុនសុង ដែលត្រូវបានប្ដូរទៅជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ការប្រកាសនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ម្សិលមិញនៅរដ្ឋបាលសាលាខេត្តសៀមរាបក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង។
នៅសៀលថ្ងៃទី៣ធ្នូម្សិលមិញនោះដែរ លោកទៀ សីហា ប្រកាសចូលកាន់តំណែងជាផ្លូវការ នៃប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមវត្តមាន សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,217 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,994 នាក់