ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទៀ សីហា ប្តេជ្ញាថា នឹងប្រឹងអភិវឌ្ឍ ខេត្តសៀមរាប ឲ្យល្អជាងមុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:15 ព្រឹក អ្នកអាន 7667

ខេត្តសៀមរាប៖លោកទៀ សីហា ដែលទើបកាន់តំណែង ជាអភិបាល ខេត្តសៀមរាប នៅថ្ងៃទី១៣ធ្នូម្សិលមិញ បានប្តេជ្ញាថា នឹងប្រឹងអភិវឌ្ឍ ខេត្តសៀមរាប ឲ្យល្អជាងមុន បន្ថែមទៀត។

អភិបាល ខេត្តសៀមរាប លោកទៀ សីហា នឹងកូនបង្កើតសម្ដេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិបានអះអាងថានឹងខិតខំបំពេញ ការងារជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ឋភាព។

លោកទៀ សីហា បានប្តេជ្ញាចិត្តថា នឹងគោរពនិង អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តន៍តាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេស នឹងខិតខំលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សំដៅសម្រេចធ្វើឱ្យបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្ត ព្រមទាំងខិតខំសម្របសម្រួលជំរុញការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ឋភាពនិងប្រសិទ្ឋផល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,124 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,901 នាក់