ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃស្អែក នាយករដ្ឋមន្ត្រី ទៅខេត្តកោះកុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 07:00 ល្ងាច អ្នកអាន 730

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថានៅថ្ងៃស្អែកនឹងអញ្ជើញ
ទៅខេត្តកោះកុង។ បើតាម នាយករដ្ឋមន្ត្រីបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀតដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹងបានសម្រាកលំហែរសុខភាពខ្លះមិនខាន។
ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រនៅថ្ងៃសៅរ៍នៅទីនោះតែម្តង។
សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង អោយបានច្រើកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 59,587 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,573,887 នាក់