ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយរកឃើញ ភ្លុកដំរី ជាង១ពាន់ដុំ ទុកចោល ក្នុងទូទំនិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 05:40 ល្ងាច អ្នកអាន 980

ភ្នំពេញ៖ស្ថាប័នគយនិងរដ្ឋាករកម្ពុជា បានរកឃើញភ្លុកដំរីជាង១ពាន់ដុំ បានទុកចោលក្នុងទូទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រាប់អ្នកយកព័ត៌មានមួយនៅរសៀលនេះថា គណៈកម្មការចំរុះបានចុះត្រួតពិនិត្យទូដាក់ទំនិញ(Container) ដែលម្ចាស់ទុកចោលរាប់ឆ្នាំមកហើយ រកឃើញភ្លុកដំរីចំនួន១០២៦ដុំ ទម្ងន់ជាង៣តោន។
លោក គុណ ញឹម បន្តថា ម្ចាស់ទំនិញឬអ្នករត់ពន្ធ ទំនងជាដឹងខ្លួន ថាសមត្ថកិច្ចរង់ចាំឬមានវិធានការ និងដោយទំនិញនេះ ទុកចោលយូរគ្មានការទាមទារ ទើបមានការបង្កើតគណៈកម្មការចំរុះរកឃើញបែបនេះ។
លោក គុណ ញឹម នៅមិនទាន់អាចប្រាប់បន្ថែមពីប្រភពទំនិញនេះថាមកពីណាបាននៅឡើយទេ ដោយថានៅរង់ចាំរបាយការណ៍លម្អិតពីក្រុមការងារ រួចហើយលោកនឹងបញ្ជូនសំណុំរឿងទៅតុលការចាត់ការតាមច្បាប់។
សូមរម្លឹកថា កាលពីខែសីហា ឆ្នាំ២០១៦ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុចាប់បានភ្លុកដំរីជាង៦០០គីឡូក្រាមដែលនាំចូលមកពីទ្វីបអាហ្វ្រិច។ ខែធ្នូឆ្នាំ២០១៦ដដែល កម្លាំងសមត្ថកិច្ចចំរុះ បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុន “អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ” ដោយរកឃើញភ្លុកដំរីជាច្រើនរយគីឡូក្រាមព្រមទាំងស្រកាសត្វពង្រូលផងដែរគ្រោងនាំទៅចិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,025 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,802 នាក់